ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាង​ និងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការ ការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

(ប៉េកាំង)​:កាល​ពីថ្ងៃទី​៣០ ខែសីហា​ ឆ្នាំ២០២៥​ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន នៅទី​ក្រុង​ប៉េកាំង​ សា​ធារណ:រដ្ឋប្រជាមានិតចិន។

ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្ត ផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិង ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការ ការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់ អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។

 

ផ្សាយ​:ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង