កម្ពុជា​-អាមេរិក​ រួមគ្នាដាំដើមឈើ ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃមិត្តភាពរវាងប្រទេសទាំងពីរ។

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោកស្រី Bridgette L.Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួមដាំកូនឈើដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃមិត្តភាពរវាង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ នៅតាមវិថីចុងឆ្នេរ​អូរឈេីទាល ក្នុងសង្កាត់៤ក្រុងព្រះសីហនុ ការដាំដេីមឈេីនេះក៏ជានិមិត្តរូបនៃការរំលឹកដល់វិថី ប្រធានាធិបតី ចន អេហ្វ ខិនណេឌី (John F. Kennedy) ដែល សម្ពោធនៅឆ្នាំ១៩៦៧​ ផងដែរ។

យោងតាម​ប្រសាសន៍​របស់លោកស្រី Bridgette L.Walker​ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រ កម្ពុជាបានអោយដឹងថា​មូលហេតុដែល​លោកស្រី​ និងគណ:ប្រតិភូស្ថានទូតជ្រេីសរេីសយកខេត្តព្រះសីហនុធ្វេីជាសប្តាហ៍ស្ថានទូត គឺខេត្តព្រះសីហនុស្ថានទូតមានការទំនាក់ទំនងច្រេីន​ ជាមួយខាងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ​ និងNGO​ ហេីយខេត្តមួយនេះក៏ជាមជ្ឍមណ្ឌលពាណិជ្ជកម្ម​ ទេសចរណ៍​ដ៏ធំមួយដែលអាចទាក់ទាញគ្រប់អ្នកវិនិយោគ និងស្ថាប័នផ្សេងៗ​ ជាងនេះទៅទៀតគឺខេត្តព្រះសីហនុមានព្រលានយន្តហោះដ៏ធំមួយងាយស្រួលសំរាប់ការហោះហេីរនិងតភ្ជាប់ជេីងការផងដែរ។

សូម​បញ្ជាក់​ថា​ លោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូត អាមេរិកនៅភ្នំពេញ មន្រ្តីទូត និងបុគ្គលិកស្ថានទូតអាមេរិក បានបំពេញទស្សនកិច្ចការងារ នៅទឹកដី ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បីការអបអរសាទររយៈពេលពេញមួយឆ្នាំ នៃខួប ទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ប្រធានបទសម្រាប់ទស្សកិច្ចការងារនេះ គឺ «សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ ឆ្នាំ ២០២៥ ៖ ខួបទី ៧៥ នៃភាពជាដៃគូ និងមិត្តភាព» ដែល ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បង្កើន ទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ផ្តល់ការបណ្តុះបណ្តាលលើការកសាងសមត្ថភាពរបស់មន្ត្រីមានសមត្ថកិច្ច និងសន្តិសុខ គាំទ្រគម្រោងអភិវឌ្ឍសុខភាព និងផ្តល់សេវា ផ្នែកកុងស៊ុលដល់ពលរដ្ឋអាមេរិក នៅខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែសីហា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង