អបអរសាទរ! ខួប៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋ​អាមេរិក.

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ និងលោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលើកស្លាកអបអរ សាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់១ ក្រុង ព្រះសីហនុ។

ឯកឧត្តម​ ​ម៉ាង​ ​ស៊ីណេត​ គូសបញ្ជាក់​ថាចំណងមិត្តភាព​ការទូតក​ម្ពុជា-សហរដ្ឋអាមេរិក គឺជាមោទនភាព មួយរវាងប្រទេសទាំងពីរដែលកើតមានឡើងតាំងពីទសវត្សរ៍​ឆ្នាំ១៩៥០​ មកម្ល៉េះហេីយក្នុងឆ្នាំ១៩៥៥​ សហរដ្ឋអាមេរិកបាន ឧបត្ថម្ភការសាងសង់ផ្លូវមិត្តភាពខ្មែរ-អាមេរិកមួយខ្សែ ដែលគ្រប់គ្នា ស្គាល់ថាជាផ្លូវជាតិលេខ៤ នោះដើម្បីជានិមិត្តរូបនៃ មិត្តភាព និងភាពជាដៃគូចីរកាល។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ​ បន្ថែមទៀតថាសព្វថ្ងៃផ្លូវជាតិលេខបួនបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​ខឿនសេដ្ឋកិច្ចជាតិ ក្នុងការដឹកជញ្ជូនទំនិញ-ឥវ៉ាន់ចេញចូលពីបរទេសតាមរយ:កំពង់​ផែ​ក្រុងព្រះសីហនុ​តភ្ជាប់ទៅកាន់បណ្តាខេត្តដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា.

 

ផ្សាយ​:ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង