រដ្ឋបាលខេត្តពោធិ៍សាត់​ បានដឹកនាំកិច្ចប្រជុំប្រកាស សមាសគណៈកម្មការ និងអនុគណៈកម្មការ.

(ខេត្ត​ពោធិ៍សាត់)​: រដ្ឋបាលខេត្តពោធិ៍សាត់បានដឹកនាំកិច្ចប្រជុំប្រកាស សមាសគណៈកម្មការ និងអនុគណៈកម្មការ ដែលមាននៅក្នុងសេចក្តីសម្រេច លេខ០៨២/២៥សសរ ខពសចុះថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៥ ដើម្បីអនុវត្តលើ លិខិត ២២៦ សជណ ឧរចុះថ្ងៃទី១១គុម្ភៈឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំ នោះមានការអញ្ជេីញចូលរួមពីគណៈកម្មការ និងអនុគណៈកម្មកា ទាំង ៦ ព្រមទាំងបណ្តាស្ថាប័នមន្ទីរ​ ពាក់ព័ន្ធ​ និងកងកំលាំងទាំង ៣ប្រភេទ រួមទាំងការិល័យជំនាញបរិស្ថានព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។

កិច្ចប្រជុំក្រោមអធិបតី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាល​ពីថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២៥ ក្នុងនោះឯកឧត្តម ខូយ រីដា​ បាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការដឹកនាំ មន្ទីរស្ថាប័ន​ពាក់ព័ន្ធ​ក្នុងខេត្ត​ ប្រកាន់យកតម្លាភាពព្រមទាំងពង្រឹងជំហរ សមត្ថភាពមន្ត្រី ក្រោមឱវាទ​ ទទួល​ និងបញ្ចេញនូវផែនការទាំងឡាយ ដែលអនុវត្តអោយមានប្រសិទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋ ឬក៏ផែនការទាំងឡាយណាដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសុខមាលភាពពលរដ្ឋ​ក្នុង​តំបន់​ ដោ​យអនុវត្តអោយបានជាក់លាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ ទាំង៧ចំនុច របស់ប្រមុខរាជរដ្ឋាបាលអាណត្តិ ៧ ដែលដឹកនាំដោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

បច្ចុប្បន្ន គ្រប់បណ្តាមជ្ឈដ្ឋាន គេបាននឹងកំពុងសង្កេតមើលឃើញថាៈ ការវិឌ្ឍដ៏ជឿនលឿន​ និងឆាប់រហ័សលើគ្រប់វិស័យលម្អលើផ្នែកបរិស្ថានគួរអោយសម្គាល់ ។

​ឯកឧត្តម ខូយ រីដា​ បានប្តេជ្ញាចិត្តថានឹងខិតខំអភិវឌ្ឍន៍អោយមានការរីកចំរើនលើគ្រប់ វិស័យ​ និងសំរេចបាននូវសមិទ្ធិផលនានាៗ​ ក្នងខេត្តពោធិ៍សាត់ ដេីម្បីចារទុកជាប្រវត្តិសាស្ត្រនៅក្នុងអាណត្តិរបស់​ួឯកឧត្តមអភិបាល នេះជាសម្ដីមាសដែលលោកខូយ រីដា​ បានសន្យា ៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង