លោក ​មីន​ កុម្ភ​: “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលឹតផលខ្មែរ​ ជាមោទកភាពជាតិខ្មែរ” ​ថ្លែងក្នុងពិធីបេីកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម»​.

 

(ខេត្ត​ព្រះសីហនុ)​: នា​ព្រឹកថ្ងៃ​ទី១៩ ខែសីហា​ ឆ្នាំ២០២៥​ នេះ លោក​ មីន​ កុម្ភ: អភិបាល​រង​ នៃគណ​:អភិបាល​ខេត្ត​ព្រះសីហនុ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបេីកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម»​ ដែលរៀបចំឡេីងដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​ និង​មន្ទីរ​ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នៅសណ្ឋាគារស៊ីប្រ៊ីស​ ស្ថិតនៅសង្កាត់៤ក្រុង/ខេត្តព្រះសីហនុ។

លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានមោទនភាពដែលបានចែករំលែកចំណេះដឹងស្តីពីសិក្ខាសាលានេះ និងបានផ្តល់អត្ថប្រយោជន៍ចំពោះសិក្ខាកាម អ្នកចូលរួមទទួលបាននូវចំណេះដឹងថ្មីៗពីការអភិវឌ្ឍទំនាក់ទំនង អាជីវកម្ម និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ស្របតាមស្តង់ដារ ដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់អាជីវកម្មរបស់ ខ្លួន សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយសង្ឃឹមថា លោក លោកស្រីដែលជាពាណិជ្ជករ អាជីវករ និងវិស័យឯកជន ចូលរួមផ្តល់នូវអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញា និង ស្តង់ដារសម្រាប់ការផលិត និងប្រព័ន្ធផលិតកម្មរបស់ខ្លួនកាន់តែ មានគុណភាព ប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែងទៅ នឹងផលិតផលដែលនាំចូលពីបរទេស។​

ឆ្លៀត​ក្នុងឨកាស​នោះ​ លោក​ មីន​ កុម្ភ​: អភិបាល​រង​ខេត្តព្រះសីហនុ​ បានមាន​ប្រសាសន៍​ថាអង្គសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម» គឺមានសារ:សំខាន់ខ្លាំងណាស់សំរាប់អ្នកប្រកបមុខរបររកស៊ី អាជីវករ​ ម្ចាស់​សហគ្រាស ក្រុមហ៊ុននានា​ ដេីម្បីបញ្ចៀ្របការយល់ដឹងពីអត្ថប្រយោជន៍ នៃការប្រេីប្រាស់និមិត្តសញ្ញា ផ្លាកសញ្ញាស្តង់ដារ សំរាប់ផលឹតផល​ និងប្រពន្ធ័ផលិត​កម្ម។

លោក​ មីន​ កុម្ភ​: ក៏បានធ្វេីការកោតសរសេីរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរួបរួមគ្នាគាំទ្រផលឹតផលជាតិ​ តាំងពីមានការបិទព្រំដែនជាឯកតោភាគីរបស់ថៃមក ហេីយរហូតដល់ពេលបច្ចុប្បន្ននេះសភាពការនៅតាមបន្ទាត់ព្រំដែននៅមិនទាន់មានភាពល្អនៅឡេីយនោះទេ។ ទន្ទឹមនឹងនោះ​ លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់សហគ្រាស ក្រុមហ៊ុន​ រោងចក្រ​ សហគ្រិននានា​ នៅក្នុងប្រទេសកម្ពុជាអោយរួមគ្នាជាធ្លុងមួយជួយអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់មានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពល ពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ​ បង្កេីតឨកាសការងារនិងផលឹតសកម្មភាពចង្វាក់ផលឹតកម្មអោយបានច្រេីនក្នុងស្មារតី”ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលឹតផលខ្មែរ​ ជាមោទកភាពជាតិខ្មែរ”​ ជៀសវាងកុំអោយបរទេសមាក់ងាយ​ រួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពជាម្ចាស់ការ។​

 

ផ្សាយ​:ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង