អង្គភាពសារព័ត៌មាន​ ASEAN​ DAILY​ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះត្រួតពិនិត្យរោងចក្រកាត់ដេរមួយកន្លែងរបស់ចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ.

ផ្សាយចេញនៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ ស្រុកគងពិសី៖ស្តីពីការចុះពិនិត្យរោងចក្រអាតធីវេស្ស (ខេមបូឌា) ឯ.ក ថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៥ វេលា ម៉ោង ៨៖៣០ នាទីព្រឹក នៅរោងចក្រអាតធីរើស្ស (ខេម បូឌា)ឯ.ក សកម្មភាពអាជីវកម្មកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

ក្រុមចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ឈន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ និង លោក ញ៉េន មុន្នីរតនៈ អភិបាលរងស្រុក បានចុះ ត្រួតពិនិត្យក្នុងទីតាំងរោងចក្រ អាតធីវ៉េស្ស (ខេមបូ ឌា)ឯ.ក សកម្មភាពអាជីវកម្មកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមដូចបានជូនភ្ជាប់ក្នុងបញ្ជីវត្តមាន យោងតាមសារព័ត៌មាន អាស៊ានដេលីញ័រ (ASEAN DAILY NEWS) បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថានៅរោងចក្រ មួយកន្លែងមានបង្កប់ល្បែងស៊ីសងខុសច្បាប់អនឡាញ (SCAM ONLINE) ។

តាមការចុះពិនិត្យដល់ទីតាំងផ្ទាល់ ក្រុមការងារពិនិត្យ ឃើញថាទីតាំងរោងចក្រខាងលើមានអគារសរុប ចំនួន ០៦ អគារផលិតកម្មចំនួន ០៤ អគារស្នាក់នៅចំនួន ០២ អគារទី១ មាន ៣ជាន់ ចំនួន ៥៣បន្ទប់ (ស្នាក់នៅ ១៥បន្ទប់) អគារទី២ មាន២ជាន់ ១២បន្ទប់ (ស្នាក់នៅ ៨បន្ទប់) មានកម្មកសរុបចំនួន ១,២៧០នាក់ ស្រី ៩៩៦ នាក់ បុគ្គលិកជនជាតិបរទេសមានចំនួន ០៥សញ្ជាតិ សរុប ២៣នាក់ ស្រី ០៩នាក់ ជនជាតិចិន ១៤នាក់ ស្រី ០៤ នាក់ ជនជាតិស្រីល័ង្កា ០៥នាក់ ស្រី ០១ ជនជាតិ ហ្វីលីពីន ០២នាក់ ស្រី ០២នាក់ ជនជាតិម៉ាឡេស៊ី ០១នាក់ ស្រី និងជនជាតិវៀតណាម ០១នាក់ ស្រី។ ក្រោយពីក្រុមការងារបានចុះពិនិត្យជាក់ស្តែងតាម អគារ និងបន្ទប់ ពុំបានរក ឃើញឧបករណ៍ និងសម្ភារៈ សង្ស័យពាក់ព័ន្ធបម្រើឱ្យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE) ដូចតាមការ

ចុះផ្សាយរបស់សារព័ត៌មានខាងលើឡើយ។ អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់ និង សាមសិប នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសស្និត ស្នាល និងមានការទទួលខុសត្រូវ ។

អង្គភាពសារព័ត៌មាន​អាស៊ានដេលី​ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះត្រួតពិនិត្យ បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងទទួលបាន និង ផ្សព្វផ្សាយបន្ត សូមប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលជ្រាប ជាព័ត៌មានដើម្បីកុំឱ្យមានការភាន់ច្រឡំ ។ អង្គភាពសារព័ត៌មាន​អាស៊ានដេលី​យើង សូមថ្លែងអំណរគុណ ដល់ រដ្ឋបាល ក្រុមហ៊ុនកាត់ដេរ សំលៀកបំពាក់ រោងចក្រអា តធីរើស្ស (ខេមបូឌា) ឯ.ក នៅក្នុងនោះផងដែល សូម លោកប្រធានរដ្ឋបាលមេត្តា ជួយពន្យល់ពីសិទ្ធិនិង កាតព្វកិច្ច របស់ក្រុមការងារសន្តិសុខ ដើម្បីកុំអោយ មានការភាន់ច្រឡំ រវាងគ្នានិងគ្នា សូមអរគុណ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះ បញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។

សូមអរគុណ!

 

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង