ឯកឧត្តម ឈួរ សុបញ្ញា: ការប្រឡងគឺជាការវិនិច្ឆ័យ លើកម្រិត សមត្ថភាព ចំណេះដឹងរបស់បេក្ខជន ដោយឈរលើគោលការណ៍ ច្បាប់ យុត្តធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្រោមពាក្យស្លោកថា “អ្នកចេះ ជាប់”​.

(ខេត្ត​កំពង់ស្ពឺ)​: នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំដំណាក់រាំងបានដឹកនាំក្រុមការងារ ចុះមូលដ្ឋានឃុំដំណាក់រាំងបានជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឃុំដំណាក់រាំង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ ដំណាក់រាំង ប៉ុស្តិ៍រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្ស និងសិស្សានុសិស្ស ចំនួន ១២០នាក់ នៅក្នុងឃុំ ដំណាក់រាំង ស្រុមសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

លោកមេឃុំដំណាក់រាំងថ្លែងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង គឺដើម្បីឈ្វេងយល់ពីចំណាប់ អារម្មណ៍របស់សិស្សានុសិស្ស ខណៈការប្រឡង មធ្យមសិក្សាទុតិយភូមិកំពុងខិតជិតមកដល់ ព្រមទាំង លើកទឹកចិត្តដល់ប្អូនៗឱ្យមានភាពស្វាហាប់ និង ភាពជឿជាក់ចំពោះសមត្ថភាពខ្លួនឯង។ ការប្រឡង ឆ្នាំ២០២៥នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែល គ្រោងរៀបចំនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ ទៅ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ ដោយសារ សង្គ្រាមឈ្លានពានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដែល បង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាក ដំណើរការសាលារៀន និងប្រជាជនភៀសខ្លួនរាប់ម៉ឺន នាក់។

ឯកឧត្តមថ្លែងថា វិស័យអប់រំ ជាឆ្អឹងខ្នងសម្រាប់ ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍ វិស័យផ្សេងៗទៀត ផ្អែកតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី បានយកចិត្ត ទុកដាក់ក្នុងការផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូន ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាស សរទ្រូង សម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចមហាបររធីបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូរចំណុចគន្លឹះចំនួន ៤ ដើម្បីពង្រឹង​ និងលើកកម្ពស់គុណភាពអប់រំ រួមមាន៖

ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន

ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុង ការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថ របស់សិស្ស

ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន

ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្តមបានផ្តាំផ្ញើប្អូនៗទាំងអស់ត្រូវកំណត់គោលដៅ របស់ខ្លួនឱ្យច្បាស់ថាចង់រៀនជំនាញអ្វី និងត្រូវសិក្សា មុខវិជ្ជាដែលជាមូលដ្ឋានគ្រឹះនៃជំនាញនោះ។ ម្យ៉ាងវិញ ទៀតប្អូនៗគួរតែរកការងារធ្វើបណ្តើរ និងរៀនបណ្តើរ ដើម្បីទទួលបានបទពិសោធន៍ អាចរកបានចំណូល បន្ថែមដើម្បីផ្គត់ផ្គង់ការសិក្សា និងសូមថែរក្សាសុខភាព និងខិតខំសិក្សារៀនសូត្រដើម្បីត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តធ្វើនៅពេល ខាងមុខ។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង