លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ជា​អធិបតី​ក្នុងពិធីអបអរសាទរលទ្ធផលសិក្សាប្រចាំឆ្នាំ២០២៤-២០២៥ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីសាលាប៉ាម៉ាអន្តរជាតិ និងការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៥-២០២៦។

(ខេត្ត​ព្រះសីហនុ)​:នៅ​ព្រឹកថ្ងៃ​ទី១៦ ខែសីហា​ ឆ្នាំ២០២៥​ លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​នៃគណ​អភិបាល​ខេត្ត​ព្រះសីហនុ​ តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានអញ្ជើញ​ជា​អធិបតី​ ពិធីអបអរសាទរលទ្ធផលសិក្សាប្រចាំឆ្នាំ២០២៤-២០២៥ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីសាលាប៉ាម៉ាអន្តរជាតិ និងការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៥-២០២៦​ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក​ សាមុត​ សុធារិទ្ធ​ បានថ្លែង​អបអរសាទរ​ចំពោះសាលាប៉ាម៉ាអន្តរជាតិដែលបានធ្វេីការបេីកពង្រីកនូវសាខាថ្មីរបស់ខ្លួន ដែលជាផ្នែកមួយជួយជម្រុញដល់វិស័យអប់រំសិក្សាក្នុងខេត្តព្រះសីហនុ ក៏ដូចគ្នាជាខឿនក្នុងការបណ្តុះបណ្តាលនូវចំណេះដឹង​ បង្កេីនធនធានមនុស្សក្នុងការជួយអភិវឌ្ឍសង្គមជាតិ​ ដែលស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានអទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុង​ឱកាស​នោះ​ លោក​ សាមុត​ សុធារិទ្ធ​ ក៏បានផ្តល់កិត្តិយសថតរូប និងប្រគល់-បំពាក់មេដាយដល់ប្អូនៗសិស្សានុសិស្សប្រកបដោយក្តីរីករាយផងដែរ។

សូមបញ្ជាក់​: រហូតមកដល់បច្ចុប្ប្ននេះសាលាអន្តរជាតិប៉ាម៉ាមានទីតាំង​ចំនួន​ ​៣​កន្លែងនៅក្រុងព្រះសីហនុ​ មានកម្មវិធីសិក្សាស្របតាមគោលការក្រសួងអប់រំយុវជន និងកីឡា​ ព្រមទាំងមានលោកគ្រូ អ្នកគ្រូ​ប្រកបដោយ​បទពិសោធន៍​ និងជំនាញច្បាស់លាស់។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង