លោក ALFARO MICHEL BARRY អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក បានទៅដល់ព្រំដែនដើម្បីរាយការណ៍ផ្ទាល់ពីទីតាំងថៃឈ្លានពានកម្ពុជា។
(ខេត្តបន្ទាយមានជ័យ):នៅល្ងាចថ្ងៃទី ១៥ ខែសីហានេះ អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ទីកន្លែងដែលកងទ័ពថៃ ព័ទ្ធបន្លាលួស យកផ្ទះអ្នកភូមិ ៦គ្រួសារ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក។
ផ្សាយ:ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)