(ខេត្តកណ្តាល)៖នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខេត្តកណ្តាលបានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែ លក់ឡេដ៏ល្បីឈ្មោះ Love Riya។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់អ្នកស្រី Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕
ផ្សាយ:ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)