មិនរកដំណោះស្រាយជាមួយជនរងគ្រោះ បែរជាទៅពឹងពាក់មេធាវី មកការពារក្តី ភ្លេចខ្លួនថាលួចបើកគ្លីនិកគ្មានលិខិតអនុញ្ញាត (វគ្គ២)
(រាជធានីភ្នំពេញ): បន្ទាប់ពីអង្គភាពសារព័ត៌មាន បាន ផ្សព្វផ្សាយ កកាយរឿងគ្លីនិកជម្ងឺទូទៅឱសថបូព៌ា អាងថោវឌឿង ដែលមានអាស័យដ្ឋាន នៅផ្ទះល្វែងអាយស៊ី ផ្ទះ លេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមឯកសារពាក្យបណ្ដឹង របស់លោក សែម សុភ័ណ្ឌ អាយុ ៤០ ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២៩១ ផ្លូវ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងយោង សេចក្តីសម្រេច លេខ ៦៦២/២៥ រប ចុះថ្ងៃទី២៤ខែក ក្កដាឆ្នាំ២០២៥ ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ០១កន្លែងអង្កេត (គ្លីនិកទូទៅឱសថបូព៌ា អាងថោវឌឿង) របស់ស្រី DU THI QUI ដែលមានអាស័យដ្ឋាន នៅផ្ទះល្វែងអាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវ លេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនជាតិវៀតណាម ត្រូវបិទជាស្ថាពរ ដោយគ្មានលិខិតអនុញាតពីមន្ត្រីសុខាភិបាលនិងមានប្រសិទ្ធិ ភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយបណ្ឌិត ងឺ មានហេង ។
បើយោងតាមពាក្យបណ្ដឹង និងសេចក្តីសម្រេច របស់ លោក ងឺមានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ (គ្លីនិកជម្ងឺទូទៅឱសថបូព៌ា អាងថោវឌឿង) របស់ស្រី DU THI QUI លួចបើកព្យាបាល ជំងឺគ្មាន លិខិតអនុញាត មានន័យថា កំពុងប្រព្រឹត្តិបទល្មើស ។
បើយោងតាមឯកសារមួយច្បាប់ចុះនៅថ្ងៃទី១១ខែកក្តដាឆ្នាំ២០២៥ របស់លោកសោម រ៉ូបិន ជ. ប្រធានគ្លីនិកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមរយះទូរស័ព្ទលេខ ០៨៨៥៨៨៨៥៨៥ យើងថា ស្រី DU THI QUI បាន ចេញក្រៅប្រទេសបាត់ហើយ ដោយឡែករឿងនេះបាន ពឹងពាក់មេធាវី អោយ ធ្វេីការងារ តើលោកសោម រ៉ូប៊ីន ជ.ប្រធានគ្លីនិក រៀនចប់ និងមានបរិញ្ញាប័ត្រ ចេញពី សាលាណា? មុននិង ក្លាយជា ប្រធានគ្លីនិក សូមក្រសួងសុខាភិបាល ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត ដោយក្តីអនុគ្រោះ ។
ក្នុងនាមជាមន្ត្រី នៃមន្ទីរសុខាភិបាលមួយត្រូវ មានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការព្យាបាល ប្រជាពលរដ្ឋ ដោយឡែក (គ្លីនិកជម្ងឺទូទៅ ឱសថបូព៌ា អាងថោវឌឿង)បើកដំណើរការ យ៉ាងរលូន រហូតមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ជនរងគ្រោះ ទើបប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច បិទ អាជីវកម្ម មហាជននិងអង្គការសង្គមស៊ីវិល សូមដាក់សំនួរសួរថា តើគ្លីនិកនៅក្នុងរាជធានីភ្នំពេញ មានប៉ុន្មានកន្លែងដែលគ្មានលិខិតអនុញាត តើមន្ត្រីមន្ទីរសុខាភិបាលរាជធានី ខេត្ត កំពុងធ្វើអ្វី ។
សូមបញ្ជាក់ផងដែលថា ទោះបីលោកវេជ្ជបណ្ឌិត រៀនចប់ពីសាលាមានបទពិសោធន៍ខ្លាំងយ៉ាងណា នៅក្នុងករណីបើកអាជីវកម្ម ក្នុងការព្យាបាលមនុស្ស ត្រូវមានលិខិតអនុញាត ចេញពីក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ស្របតាមច្បាប់ដែលមានចែងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បើមិនដូច្នោះនឹងក្លាយជាបទឆរបោកយោងតាមយាត្រាដែលមានចែង នៃច្បាប់ព្រហ្មទណ្ឌ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងចាត់មន្ត្រីជំនាញចុះ ស៊ើបអង្កេតចំពោះបុគ្គលពាក់ព័ន្ធបើកគ្លីនិកដែល គ្មានលិខិតអនុញ្ញាតមួយកន្លែងនេះមកផ្តន្ទាទោសតាមច្បាប់។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជា គណៈមេបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណី លោកសោម រ៉ូប៊ីនដែលជាប្រធានគ្លីនិកមួយកន្លែងនេះ ដែលឃុបឃិតគ្នាជាប្រព័ន្ធក្នុង ការលួចបើកគ្លីនិកដែលដោយគ្មានលិខិតអនុញ្ញាត ការលួចបើកគ្លីនិក មកផ្តន្ទាទោសតាមច្បាប់។
នៅក្នុងករណីមេធាវីការពារក្តីរបស់គ្លីនិកបានដាក់សម្ពាធ មកលើជនរងគ្រោះ អោយដកពាក្យបណ្ដឹងនៅស្ថាប័ន ពាក់ព័ន្ធដែលជនរងគ្រោះបានប្តឹងនៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចចំពោះមេធាវីការពារក្តី ដែលដាក់សម្ពាធមកលើជនរងគ្រោះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន
សូមអរគុណ។
ផ្សាយ:ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)