កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ថ្ងៃទី១២-១៣ ខែសីហា​ នេះ(មានវីដេអូ)..

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់​ថានៅថ្ងៃទី១២-១៣ ខែសីហានេះ កងទ័ពប៉ារ៉ាថៃ និងតម្រួតថៃ បានចូលរាយបន្លាលួស នៅភូមិអូរជ្រៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទិសទី១ យោធភូមិភាគទី៥។

កម្ពុជាទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលរំលោភបំពាន ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង