រដ្ឋបាល​ខេត្តព្រះសីហនុ​បេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត.

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត​សំរាប់​ខេត្តព្រះសីហនុ​ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ដ.ន.ស. និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះសីហនុ​ នៅ​ព្រឹកថ្ងៃ​ទី៨ ខែសីហា​ ឆ្នាំ២០២៥​ នៅ​សាល​ប្រជុំ​របស់សាខាមន្ទីរ​គណបក្ស​បក្សប្រជាជនកម្ពុជា​ ស្ថិតនៅ​សង្កាត់១​ ក្រុងព្រះសីហនុ.

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត​មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា​ អភិបាល​ អភិបាលរង​ខេត្ត/ក្រុង​ លោក-លោកស្រីប្រធាន​មន្ទីរ​ ស្ថាប័ន​ អង្គភាពចំណុះខេត្តព្រះសីហនុ និងមន្ត្រីរាជការយ៉ាងច្រេីនកុះករ.

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានឡេីងអានរបាយការណ៍សង្ខែប ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក បានចូលរួមសហការគ្នា យ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមគ្នាដោះស្រាយតាមសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានចូលរួមឧបត្ថម្ភជាថរិកា ស្បៀងអាហារ និងសម្ភារនានាដល់គ្រួសារក្រីក្រ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ពិសេសក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តការងារ តាមដាន និងការ បម្រើសេវា សាធារណូនប្រជាជនប្រកបដោយស្មារតីទទួលខុសត្រូ រនិងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេ សគំរូពហុបំណង។

ឯកឧត្តម​ អភិបាល​ខេត្ត​បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ គោលនយោបាយនេះ មានសុវត្ថិភាព និងបានធ្វើការផ្សព្វផ្សាយ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំផ្សព្វផ្សាយ ខ្លឹមសារនៃលក្ខណៈសម្បត្តិ ៧ចំណុច របស់គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទាំងខេត្ត។ រៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណើ សំណូមពរ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកសាងចលនាប្រជាការពារ នៅតាមឃុំ-សង្កាត់ ។ ក្នុងឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការ ជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams) បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ (Online និងបទល្មើសឆបោកតាមអនឡាញចំនួន ១៥ទីតាំង រកឃើញជនបរទេសចំនួន ៤៤៧នាក់ មាន ៤សញ្ជាតិ បានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តនីតិវិធីបណ្ដេញចេញ។ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំណែនាំដល់ក្រុមហ៊ុនកាស៊ីណូក្នុងខេត្តឱ្យធ្វើរបាយការណ៍ស្តីពីការ ប្រើហត្ថពលករបរទេស គិតមកដល់ខែកក្កដា ឆ្នាំ២០២៥ ទទួលបានរបាយការណ៍ស្វ័យប្រកាសចំនួន ៩៤ច្បាប់ ស្មេីនឹង ៧៧កាស៊ីណូ.ក្នុងនោះមាន១កាស៊ីណូមិនទាន់បានផ្តល់របាយការណ៍ស្វ័យប្រកាស។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេលើគោលជំហរដោះស្រាយបញ្ហាព្រំដែន និងការការពារអធិបតេយ្យភាព បូណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យច្បាស់លាស់ និងប៉ិនប្រសប់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ យ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែល បង្កឡើងដោយកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង