សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរំភេីប និងថ្លែងអំណរគុណ ចំពោះកម្លាំងសាមគ្គីឯកភាពជាតិ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងពិភពលោក..
(ភ្នំពេញ): សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វេីការបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនរបស់សម្តេច នៅរាត្រីថ្ងៃទី៦ ខែសីហា នេះ ថា «ខ្ញុំមានការរំភើប ដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែល បានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់ កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជា ការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិត ក្រោមការឃុំគ្រងរបស់កងទ័ពថៃ។
នៅក្នុងសារដែលអមដោយរូបភាពសំដែងមតិគាំទ្រទៅដល់ សន្តិភាព គាំទ្រដល់វីរះកងទ័ពក្នុងកិច្ចការការពារទឹកដី សម្តេចបវរ ធិបតី បានសរសេរទៀតថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បី ឈានទៅបញ្ចប់សង្គ្រាម។
រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារ បូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះ ដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃចៃអោយបាន ឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពី
ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញ អនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។
ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិត ក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិង កំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយ មានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញអោយ បានឆាប់រហ័សជាទីបំផុត។ »
ផ្សាយ:ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)