ច្រកអន្តរជាតិភ្នំឌិនទទួលស្វាគមន៍ ប្រេងឆាកាដុង ជី និងប៊័រ កំប៉ុងតូចៗគ្រប់មុខដឹកជញ្ជូនចេញមកសុទ្ធតែប្រភេទរថយន្តធុនធំៗទាក់ទាញ អារម្មណ៍ប្រជាពលរដ្ឋខ្មែរ លោកមេគយច្រកព្រំដែនអន្តរជាតិភ្នំឌិនបើកដៃអោយឈ្មួញជនជាតិវៀតណាមដឹកជញ្ជូនដោយសើរចូលមកប្រទេសកម្ពុជាយ៉ាងអាណាធិបតេយ្យ តែសូមមេត្តាជួយត្រួពិនិត្យ គុណភាពផងទាន

(វគ្គ១)
ផ្សាយចេញនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥
ខេត្តតាកែវ :ដំកាលនៃការហាមឃាត់សមិទ្ធផល ប្រេងឆាកាដុង ជី និងប៊័រកំប៉ុងតូចៗ រួមទាំង របស់ប្រើប្រាស់ផ្សេងៗមួយចំនួនដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងបានហាមឃាត់និងយកចិត្តទុកដាក់បំផុតចំពោះសុខភាពរបស់ប្រជាពលរដ្ឋទាក់ទិននិងការនាំចូលសមិទ្ធផលពីប្រទេស វៀតណាម មកប្រទេសកម្ពុជា

យោងតាមប្រភពប្រជាពលរដ្ឋរស់នៅភូមិកណ្តាល ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវបានឱ្យដឹងថាពេលដែលពួកគាត់ជាប្រជាពលរដ្ឋដឹកឥវ៉ាន់តាមម៉ូតូតិចតួចបែរជាគយចាប់បង់លុយគាត់ក៏មានចម្ងល់ថា ពេលឡានសាំយ៉ុងនិងរថយន្តធុនធំៗដឹកចេញពីច្រកព្រំដែនភ្នំឌិនចេញយ៉ាងរលូន ចូលឃ្លាំងខាងលើអ្នកបើរថយន្តជាជនជាតិវៀតណាម ហើយរថយន្តក៏ស្លាកលេខវៀតណាមដែរ មួយថ្ងៃដឹក ២ទៅ ៣ជើង មូលហេតុអ្វីក៏មិនចាប់និងឃាត់ឆែកឬមានអ្វីនៅពីក្រាយខ្នង
ប្រភពដដែលបានបន្តថា បើចង់ដឹកបានស្រួលទល់តែលុយក្រាស់ នៅក្នុងនោះអង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ បានសង្កេតឃើញថានៅស្រុកគិរីវង់ខេត្តតាកែវច្រកព្រំដែនអន្តរជាតិភ្នំដិន ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម បាននាំចូលទំនិញគ្រប់ប្រភេទ មានទាំងប្រេងឆាកាដុង ជី និងប៊័រកំប៉ុងតូចៗនាំចូលមកដាក់ស្តុកក្នុងឃ្លាំងមួយកន្លែងគ្មានយីយោដើម្បីចែកចាយក្នុងប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដោយមិនដឹង ថាមានការត្រួតពិនិត្យយ៉ាងណានោះទេតើមន្ត្រីសាខាគយខេត្តតាកែវ និងមន្ត្រីក.ប.បចាត់វិធានការយ៉ាងណាវិញចំពោះករណីខាងលើនេះ។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអណត្តិទី៧នេះ បានយកចិត្តទុកដាក់ពីសុខទុក្ខសុខភាពសុវត្តិភាពរបស់ប្រជាពលរដ្ឋគ្រប់ រូបជាចម្បង
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ ស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចច្រកព្រំដែនអន្តរជាតិភ្នំឌិននិងឃ្លាំងខាងលើដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ផងដែលថារយ:ពេលកន្លងមកលោក ស៊ុន ឆាយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ម្តងរួចមកហើយតែមិនដឹងថាពេលនេះប្រធានសាខា គយថ្មីជាអ្នកណានោះទេ ។
អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការកិច្ចសម្ភាសន៍ទៅខាងលោកអភិបាលស្រុកគិរីវង់គាត់បានឆ្លើយតបថាទីតាំងឃ្លាំងដ៏ចាស់មួយកន្លែងខាងលើជាតំបន់សេដ្ឋកិច្ចពិសេសរបស់លោកឧកញ៉ាមួយរូប អង្គភាពសារព័ត៍មានយើងក៏គ្មានលេខទំនាក់ទំនងទៅលោកឧកញ៉ាដើម្បីធ្វើការសម្ភាសន៍ដែរពាក់ព័ន្ធនិងឃ្លាំងពីរកន្លែងនេះដែរ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាគ្មានចេតនាញុមៗទៅលើមន្ត្រីពាក់ព័ន្ធមួយណាឡើយ
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ។

 

ព័ត៌មានដែលជាប់ទាក់ទង