មិនស្ងាត់ទេច្រកព្រំដែនរបៀង គោកសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បើកដៃអោយឈ្មួញលួចដឹកឥវ៉ាន់ចូលប្រទេសវៀតណាមទាំងយប់ លោកមេប៉ុស្តិ៍ព្រំដែនការពារគោកសំរោង ថាច្រកគាត់មានតែ ស្ករ បារី និងក្រណាត់ ទេ
ចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥
ខេត្តស្វាយរៀង.ច្រកព្រំដែនគោកសំរោងនៅតែបន្តនាំចេញឥវ៉ាន់ពេលយប់យ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីច្បាប់ឡើយ។
តាមប្រភពប្រជាពលរដ្ឋបានផ្ដល់មកអង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំឲ្យដឹងថា.ច្រកព្រំដែនគោកសំរោងមានឥវ៉ាន់នាំចូលទៅប្រទេសវៀតណាមទាំងយប់ជារៀងរាល់ថ្ងៃសុទ្ធតែប្រភេទឡានធំៗប្រភេទកុងតឺន័រ ធ្វើឱ្យផ្លូវខូចខាតអស់ហើយនៅច្រកនេះ
ប្រជាពលរដ្ឋស្នើសុំទៅឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យដោយក្ដីអនុគ្រោះផងទាន
អង្គភាពសារព័ត៌មាន ASEAN DAILY
យើងខ្ញុំផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គម ដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរ និងចំណូលចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច បវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពសារព័ត៌មាន ASEAN DAILY រងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនូវរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារពត៌មាន សូមអរគុណ ។