លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ស្រុកមេមត់ កំពុងបំពេញភារកិច្ចយ៉ាងសកម្មខាង…..

ផ្សាយចេញនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥
ខេត្តត្បូងឃ្មុំ :លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដ៏មានឥទ្ធិពល កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទនិងប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ.
ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង៧ ដើម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលច្រកនេះ តែងតែប្រើកូនចៅ នៅចាំបើកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រ៉ឺម៉ក ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបើកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លើសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ មកដល់សព្វថ្ងៃ។
លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង ៧ដើម នឹងបក្សពួក ប្រមូលលុយចែកគ្នាដាក់ក្នុងហោប៉ៅ ធ្វើមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋដោយសារទំនិញ បន្លែ ផ្លែឈើត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅ ទៀតនោះធ្វើអោយផ្លូវលំ ផ្លូវជាតិ រងការខូចខាត ស្ទើរទាំងស្រុងដោយសារឡានធំៗដឹកលើសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់ ។
រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកមួយនេះរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកព្រំដែនដា ហៅដូង៧ដើម ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សព្វផ្សាយ លាតត្រដាង ជាបន្តបន្ទាប់របស់មេប៉ុស្ដិ៍នគរបាលដ៍មហិមាកាន់តំណែងដុះស្លែរហូតដល់សព្វថ្ងៃ ប្រហែលជាអាងខ្នងបង្អែករឹងមាំ នៅខេត្តទេដឹង? ទើបបណ្ដោយអោយមន្រ្តីក្រោមឱវាទបើកបារ៉ាស់អោយឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនចេញចូលតាមអំពើចិត្ត។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមមេត្តា ជួយចាត់មន្ត្រីចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាគណ:មេបញ្ជាការឯកភាពសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ