លោក​ ឃាង​ ភារម្យ​ នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ​ ព្រមជាមួយនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ​ បានអញ្ជេីញដឹកនាំមន្ត្រីក្រោមឨវាទចុះពិនិត្យ រកអក្សផ្លូវលេខ ៦០៦.៦ ធ្វើការបាញ់ថ្នាំ ដើម្បីបើកផ្លូវឱ្យស្របទៅតាមប្លង់ប្រព័ន្ធ​ ស្ថិតនៅក្រុម៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃ១៦ ខែឧសភា​ ឆ្នាំ២០២៥​ លោក​ ឃាង​ ភារម្យ​ នាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ​ សហការជាមួយនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ​ អញ្ជេីញដឹកនាំមន្ត្រីក្រោមឨវាទចុះពិនិត្យ រកអក្សផ្លូវលេខ ៦០៦.៦ ធ្វើការបាញ់ថ្នាំ ដើម្បីបើកផ្លូវឱ្យស្របទៅតាមប្លង់ប្រព័ន្ធ​ ស្ថិតនៅក្រុម៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពរបស់មន្ត្រីមន្ទីរដែនដីខេត្តព្រះសីហនុ បានអោយដឹងថាគម្រោងបេីកផ្លូវអោយស្របតាមប្លង់ប្រពន្ធ័ខាងលេីនេះមានទទឹង៨ម xប១៧០ម ជាគម្រោងបដិភាគសប្បុរសជនដោយមានការចូលរួមពីលោកឧកញ៉ាលោក លោកស្រី​ និងប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនេះ ព្រមទាំងទទួលការគាំទ្រទាំងស្រុងពីសំណាក់​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ផ្ទាល់​ ហេីយបន្ទាប់ពី ចុះពិនិត្រកអក្សផ្លូវលេខ ៦០៦.៦ ធ្វើការបាញ់ថ្នាំ ដើម្បីបើកផ្លូវឱ្យស្របទៅតាមប្លង់ប្រព័ន្ធរួចត្រូវបានយកទៅសិក្សា​ នឹងបេីកការដ្ឋានក្នុងពេលដ៏ឆាប់ខាងមុននេះ ដោយត្រូវរៀបចំផ្លូវ និងប្រពន្ធលូសារជាថ្មីទាំងស្រុង។

ទន្ទឹមនឹងនោះរដ្ឋបាលខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវមេត្តាចូលរួមសហការជាមួយអជ្ញាធរក្នុងតំបន់ក៏ដូចជារដ្ឋបាលខេត្តដេីម្បីសម្រួលដល់ក្រុមការងារក្នុងពេលបេីកការដ្ឋានផងដែរ.

 

ផ្សាយ​:ថ្ងៃទី​១៦ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry ​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង