ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត កំណត់គោលការណ៍ផ្តល់ ក្របខ័ណ្ឌបំពេញជួសថ្មី៨០ភាគរយឱ្យថ្នាក់ក្រោមជាតិ!

(ភ្នំពេញ)​:ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ បានលេីកឡេីងថា​ ចាប់ពីឆ្នាំ២០២៥ តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន កំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្តល់អាទិភាពសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្ត្រីរាជការស៊ីវិល និង កងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្តល់ឱ្យ គ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈស៊ីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺដោយយោងទៅលើភាព ចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅ ថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និង ធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែល ទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់ អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និង ធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែល ទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់ អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យ រង បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងផ្តោត លើការពង្រឹងគុណភាពមន្ត្រីដែលមានស្រាប់ ទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការ បណ្តុះបណ្តាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធី អប់រំបណ្តុះបណ្តាល់ពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភា នគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃ ក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារ ឌីជីថល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផលនៃការប្រឡង ក្របខ័ណ្ឌនគរបាលជាតិបំពេញជួស ដោយ ក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ ប្រមាណ ៧០០ នាក់ សម្រាប់ក្របខ័ណ្ឌនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ដែលស្ថិតក្នុងមូលដ្ឋាន កំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាម អធិការដ្ឋាន និងស្នងការដ្ឋាននគរបាល។ នេះជាសមិទ្ធ ផលថ្មីមួយនៃការពង្រាយធនធានមនុស្សដែលជា កូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយ ប្រតិភាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

 

ផ្សាយ:ថ្ងៃទី​៣១ ខែមករា​ ឆ្នាំ២០២៥​

ដោយ: កញ្ញា សេង សុខហ៊ុន

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

កែសម្រួល​ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន

(សៅ​ វាសនា)

ព័ត៌មានដែលជាប់ទាក់ទង