រថយន្តlexus NX200t បើកលឿន គេចពីសត្វឆ្កែរត់ឆ្លងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បានបើករថយន្តម៉ាក lexus NX20tមួយគ្រឿង ក្នុងល្បឿនលឿនបានអកហ្សឺគេចពីសត្វឆ្កែ ជ្រុលទៅបុកបង្គោលភ្លើងចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តម៉ាក lexus NX200 tមួយគ្រឿងពណ៌សពាក់ផ្លាកលេខ កម្ពុជា YAYCHING បើកបរតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានអកហ្សឺបួងចង្កូតគេចពីសត្វឆ្កែមួយក្បាលបណ្តាលឲ្យរេចង្កូតជ្រុល ទៅបុកនិងបង្គោលភ្លើងចំពាក់កណ្តាលយ៉ាងពេញទំហឹង រងការខូចខាតរថយន្យបង្កខ្ទេចមួយកំណាត់មុខ ចំណែកឯបង្គោលភ្លើង ខូចខាតតិចតួច សំណាងល្អមិនមានរងរបួសដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយក រថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានដែលជាប់ទាក់ទង