តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងថា មានករណីមួយខុសប្រក្រតី ដោយមានបុរសជាច្រើននាក់ បានធ្វើការចោមរោម ប្រតាយប្រតប់ តាមចាប់នារីម្នាក់ នៅក្នុងបរិវេណ អគារមួយដែលមានឈ្មោះDB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែនឹងការ៉ាសសាំងPTT។
ប្រភពបានបន្ថែមថា សភាពនារីដែលត្រូវក្រុមមនុស្ស មួយក្រុមនោះ ប្រតាយប្រតប់ តាមចាប់នោះ គឺជនជាតិខ្មែរ អាយុប្រហែលជាងសាមសិនឆ្នាំ ហើយត្រូវបានរងរបូសរលាតដៃជើងទៀតផង។
ចំពោះករណីនេះ ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ ពួកគាត់មិនអាចសុំការបំភ្លឺពីក្រុម ដែលចាប់ស្រ្តីម្នាក់នោះបានទេ ហើយក្រុមនោះថែមទាំង រករឿងប្រជាពលរដ្ឋដែលចោមរោមមើលនិងថតសកម្មភាពរបស់ពួកគេ និងយកទូរសព្ទមកថតប្រជាពលរដ្ឋវិញទៀតផង។
ជាចុងក្រោយ ប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍ សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ មេត្តាស្រាវជ្រាវ នឹងស៊ើបអង្កេតរឿងនេះផង។