លោក សូ វណ្ណារ៉ា អើយ រត់ការក្តីគេហើយ បែរជាមិនសម្រេច មិនព្រមសងគេវិញ ធ្វើអោយគេឈឺចាប់ តិចលោមានបាប កម្មពៀរថ្ងៃក្រោយ

ស្ត្រីម្នាក់ បានចេញមុខបកអាក្រាត លោក សូ វណ្ណារ៉ា ដែលអះអាងថា ស្គាល់អ្នកធំនេះ ស្គាល់អ្នកធំនោះ យកលុយគេចំនួន១២,០០០ដុល្លារអាមេរិក រត់ការរឿងក្តីនៅតុលាការខេត្តកណ្តាល ។ ប៉ុន្តែ ចុងក្រោយ មិនបានសម្រេចដូចការសន្យា ហើយថែមទាំងគេចវេសមិនព្រមសងលុយគេវិញនោះទេ ។

ស្ត្រីឈ្មោះ ចាន់ ស្រីទូច ថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងថា គាត់ត្រូវបាន លោក សូ វណ្ណារ៉ា ឆបោកប្រាក់លុយចំនួន១២,០០០ដុល្លារ ថា យកទៅរត់ការដោះលែងសាច់ញាតិចេញពីពន្ធនាគារខេត្តកណ្តាល ចំនួន២នាក់ ដែលទណ្ឌិត ទាំង២នាក់ មានឈ្មោះ ចាន់ សេង ភេទស្រី និង ឈ្មោះ ហួត សុភា ភេទប្រុស ។ ប៉ុន្តែ ទីបំផុត លោក សូ វណ្ណារ៉ា ធ្វើមិនបានសម្រេចតាមការសន្យា នោះទេ ហើយ ថែមគេចវេស ទូរស័ព្ទលែងលើកទូរស័ព្ទទៅហើយ ។ (ចាក់សម្ភាស៍)

ពាក់ព័ន្ធបញ្ហានេះ លោក សូ វណ្ណារ៉ា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានទទួលស្គាល់ការពិត ថា លោកពិតជាបានយកលុយនេះ ទៅរត់ការរឿងក្តីពិតប្រាកដមែន ។

លោក សូ វណ្ណារ៉ា បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើង យ៉ាងដូច្នេះ ថា (ចាក់សម្ភាស៍)

ព័ត៌មានដែលជាប់ទាក់ទង