ស្រ្តីមេតុងទីនដ៏ធំម្នាក់នៅភ្នំពេញ ឈ្មោះ ឡុង រ៉ានី ត្រូវបានចាប់ខ្លួន ពីបទ ឆបោកលុយរាប់ម៉ឺនដុល្លារ និង ចេញសែកស្អុយ បញ្ជូនខ្លួនទៅតុលាការ
ភ្នំពេញ៖នា រសៀល ថ្ងៃ ទី ២១ ខែមករា ឆ្នាំ ២០២៣ នេះ កម្លាំង សមត្ថ កិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន ធ្វើការ ឃាត់ខ្លួន ស្រ្តីមេតុងទីនដ៏ធំម្នាក់នៅភ្នំពេញ ឈ្មោះ ឡុង រ៉ានី បញ្ជូន ទៅ អយ្យការសាលាដំបូង រាជធានី ភ្នំពេញ ពាក់ ព័ន្ធករណីឆបោក និង ចាយ សែក ស្អុយ រាប់ សិប ម៉ឺន ដុល្លារ អា មេ រិ ក ។
ជនសង្ស័យ មានឈ្មោះ ឡុ ង រ៉ា នី ភេទ ស្រី អាយុ ៣៥ឆ្នាំ មាន ទីលំនៅ ផ្ទះ លេខ ៤០ ស ផ្លូវ លេខ ៣៥០ សង្កាត់ បឹង កេងកង ៣ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ។
ការ ចាប់ខ្លួន មេ តុងទីន ខាងលើ នេះ ត្រូវ បាន សមត្ថកិច្ច បង្ហើប ឲ្យ ដឹង ជា ការ ធ្វើ ឡើង តាម ដីកា បញ្ជា ឲ្យ ចូលខ្លួន របស់ ស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ដោយ យោង ទៅ លើ ពាក្យបណ្តឹង របស់ ឈ្មោះ ឈឹ ម ភា រី ដែល មាន មេធាវី ការពារ ក្តី តំណាង ដោយ អាណត្តិ គឺ លោកស្រី នួន មក រា សមាជិក គណៈមេធាវី នៃ ព្រះរាជា ណា ចក្រ កម្ពុជា ។
តាម ពាក្យបណ្តឹង របស់ ជន រង គ្រោះ បាន បញ្ជាក់ ថា សុំ ប្តឹង ឈ្មោះ ឡុ ង រ៉ា នី និង ប្តី ជា មេ តុងទីន បាន លេង ជា មួយ គ្នា មាន ក្បាល តុងទីន ផ្តាច់ ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)( ដូច មាន ក្នុង ឧ បស ម្ភ័ ន្ធ ភ្ជាប់ ) ដោយ ដើម បណ្តឹង ជា កូន តុងទីន បាន បង់គ្រប់ ចំនួន និង ដល់ ពេល ត្រូវ កើប ប្រាក់ តុងទីន ទាំងអស់ វិញ សរុប ៣២៧ ១៦០ ដុល្លារ អា មេ រិ ក ពី មេ តុងទីន ឈ្មោះ ឡុ ង រ៉ា នី និង ប្តី ទើប ពួក គាត់ ចេញ ជា មូលប្បទានប័ត្រ មួយ សន្លឹក ចុះ ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៣ របស់ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ដែល មាន ទឹកប្រាក់ ចំនួន ២២៩ ៦៦០ ដុល្លារ អា មេ រិ ក និង សន្យា ប្រគល់ ប្រាក់សុទ្ធ ខាងក្រៅ ឲ្យ បាន គ្រប់ ចំនួន បន្ថែម ទៀត ។
ប៉ុន្តែ នៅ ពេល ដល់ ថ្ងៃ កំណត់ បើកប្រាក់ ក្នុង មូលប្បទានបត្រ ខាងលើ នៅ ធនាគារ ( ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៣) ដើម្បី ធ្វើការ ទូទាត់ ប្រាក់ តាម កាលកំណត់ ស្រាប់តែ ខាង ធនាគារ ឆ្លើយ តប ថា មូលប្បទានប័ត្រ នេះ មិន មាន សាច់ប្រាក់ ទេ ហើយ ត្រូវ បាន ខាង មេ តុងទីន ប្លុក មូល ប្ប ទា ប័ត្រ នេះ ដោយ គ្មាន ហេតុផល អ្វី ទាំងអស់ ទៀត ផង ។ ពាក្យបណ្តឹង បាន បញ្ជាក់ ទៀត ថា នៅ មានកូន តុងទីន ជា ច្រើន នាក់ ដែល រង គ្រោះ ដោយសារ មេ តុងទីន ពីរ នាក់ ប្តី ប្រពន្ធ រូប នេះ វេច លុយ រត់ សរុប ជា ទឹកប្រាក់ ប្រមាណ ជិត ២ លាន ដុល្លារ អា មេ រិ ក ឯណោះ ហើយ កូន តុងទីន ដែល រង គ្រោះ ទាំង អស់នោះ កំពង់ រៀបចំ ឯកសារ ពាក់ ពន្ធ ដើម្បី ពឹងពាក់ មេធាវី ការពារ ផ្លូវច្បាប់ ប្តឹង ឈ្មោះ ឡុ ង រ៉ា នី និង ប្តី ជា មេ តុងទីន បន្តបន្ទាប់ ទៀត ។
ដូច្នោះ ក្នុង នាម ជា ជន រង គ្រោះ ស្នើ សុំ ឲ្យ ស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ មេត្តា ចាត់ការ លើ មេ តុងទីន និង ប្តី ដូច មានឈ្មោះ ខាងលើ ឲ្យ បាន តឹង រឹង បំផុត និង តាម ផ្លូវច្បាប់ ជា ធរមាន ផង ដែរ ៕