សូមលោក ហូរ សុខទី មេត្តាចូលខ្លួនមកដោះស្រាយបំណុលជាបន្ទាន់ករណី រំលោភលើសេចក្តីទុកចិត្ត ដោយការទិញរថយន្តចំនួន៤គ្រឿង ហើយមិនបានទូទាត់ប្រាក់អោយគ្រប់ចំនួន

រាជធានីភ្នំពេញ : យោងតាមលិខិតដែលអង្គភាព Asian Dally យេីងខ្ញុំទទួលបានពីលោកមេធាវី តឹក សិរីវិចិត្រ ជាក្រុមមេធាវីយុត្តិធម៌ និងសហការី អង្គភាពយេីងខ្ញុំសូមដកស្រង់ទាំងស្រុងដូចតទៅនេះ ÷

សូមជូនដំណឹងជាសាធារណ:ដល់លោក ហូរ សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិព្រៃស្លឹក សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ ។
ដែលមានលេខទំនាក់ទំនង 087 38 55 55 / 081 77777 2

កម្មវត្ថុ : សំណេីសុំកិច្ចសហការដោះស្រាយជំពាក់លុយ និងអនុវត្តន៍កាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ រវាងលោក ហូរ សុខទី និងលោក ហ៊ាន វណ្ណា។

យោង : កិច្ចព្រមព្រៀងសះជាចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ រវាងលោក ហូរ សុខទី និងលោក ហ៊ាន វណ្ណា ។
លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ របស់ឈ្មោះ ហ៊ាន វណ្ណា។

ពាក្យបណ្តឹងចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

លិខិតដកពាក្យបណ្តឹងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

តបតាមកម្មវត្ថុខាងលេី ខ្ញុំសូមជម្រាបជូនលោក ហូរ សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ មេត្តាជាបថា : នៅអំឡុងខែកក្កដា ឆ្នាំ២០២១ លោកបានបង្កើតកិច្ចសន្យាលក់-ទិញរថយន្តជាមួយកូនក្តីខ្ញុំបាទដោយផ្ទាល់មាត់ ដោយលោកបានបព្ជាារទិញរថយន្តទាំងអស់ចំនួន០៤ គ្រឿង ដូចបានកំណត់អត្តសញ្ញាណក្នុងកិច្ចព្រមព្រៀងសះជាចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ត្រង់ប្រការ១ ដែលបានធ្វើរវាងលោក និងកូនក្តីខ្ញុំបាទ។

យោងតាមកិច្ចព្រមព្រៀងសះជាខាងលេី ត្រង់ប្រការ២ បានកំណត់កាតព្វកិច្ចទូទាត់ប្រាក់បំណុលរវាងលោក និងកូនក្តីខ្ញុំបាទជា៣ដំណាក់ការ ។ ប៉ុន្តែចាប់តាំងពីពេលបង្កើតកិច្ចព្រមព្រៀងរហូតមកដល់ពេលបច្ចុប្បន្ននេះគឺលោកមិនត្រឹមតែមិនបំពេញកាតព្វកិច្ចតាមកិច្ចសន្យានោះទេ ថែមទាំងធ្វេីការផ្តាច់ទំនាក់ទំនងជាមួយកូនក្តីខ្ញុំបាទទាំងតាមប្រពន្ធទូរស័ព្ទដៃ និងតាមប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកថែមទៀតផង ជាហេតុធ្វើអោយកូនក្តីខ្ញុំបាទត្រូវធ្វើការជូនដំណឹងដល់លោកជាសាធារណៈ ដេីម្បីអោយអនុវត្តកាតព្វកិច្ចខាងលេីនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកអព្ជើាញសហការចូលរួមដោះស្រាយបញ្ហាជំពាក់បំណុល និងអនុវត្តន៍កាតព្វកិច្ចក្នុងអំឡុងពេលយ៉ាងយូរ២សប្តាហ៍ (១៤ថ្ងៃ) គិតចាប់តាំងពីថ្ងៃដែលលោកបានទទួល លិខិតជូនដំណឹងនេះ។
លិខិតជូនដំណឹងនេះ ត្រូវចាត់ទុកថាលោកបានទទួល នៅពេលដែលលិខិតនេះផ្ញេីរដល់ការិយាល័យមេធាវីគឺ លោកស្រី មុឺន មួយអុីម។
ក្នុងករណីមិនមានការឆ្លើយតបឬមិនមានដំណោះស្រាយណាមួយពីក្រោយពេលបានជូនដំណឹងនេះទេ កូនក្តីខ្ញុំនិងបន្តសិទ្ធិក្នុងឋានៈជាម្ចាស់បំណុលទៅតាមនិតិវិធីច្បាប់តាមផ្លូវតុលាការ។
សូមលោក ហ៊ូរ សុខទី គោរពនូវការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕

រាជធានីធានីភ្នំពេញថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣

ព័ត៌មានដែលជាប់ទាក់ទង