(ខេត្តឧត្តរមានជ័យ):កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុន អ្នកវិនិយោគទុនក្នុងខេត្តព្រះសីហនុ ជូនដល់វីរ:កងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងឈរជេីងការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ
ភៀសសឹកនៅទិសឧត្តរមានជ័យ។
តាងនាមរដ្ឋបាលខេត្តព្រះសីហនុលោក សាមុត សុធារិទ្ធ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត ហេីយរដ្ឋបាលខេត្តព្រះសីហនុនឹងនៅមានសកម្មភាពជាបន្តបន្ទាប់ ក្នុងការពាំនាំយកអំណោយទាំងនោះ ដើម្បីឧបត្ថម្ភជូនវីរ:កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើង ហេីយអំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋតាមរយ:រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក ។
«ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្នខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន» ។
ផ្សាយ:ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)