(ខេត្តពោធិ៍សាត់): រដ្ឋបាលខេត្តពោធិ៍សាត់បានដឹកនាំកិច្ចប្រជុំប្រកាស សមាសគណៈកម្មការ និងអនុគណៈកម្មការ ដែលមាននៅក្នុងសេចក្តីសម្រេច លេខ០៨២/២៥សសរ ខពសចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីអនុវត្តលើ លិខិត ២២៦ សជណ ឧរចុះថ្ងៃទី១១គុម្ភៈឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំ នោះមានការអញ្ជេីញចូលរួមពីគណៈកម្មការ និងអនុគណៈកម្មកា ទាំង ៦ ព្រមទាំងបណ្តាស្ថាប័នមន្ទីរ ពាក់ព័ន្ធ និងកងកំលាំងទាំង ៣ប្រភេទ រួមទាំងការិល័យជំនាញបរិស្ថានព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។
កិច្ចប្រជុំក្រោមអធិបតី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះឯកឧត្តម ខូយ រីដា បាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការដឹកនាំ មន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ប្រកាន់យកតម្លាភាពព្រមទាំងពង្រឹងជំហរ សមត្ថភាពមន្ត្រី ក្រោមឱវាទ ទទួល និងបញ្ចេញនូវផែនការទាំងឡាយ ដែលអនុវត្តអោយមានប្រសិទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋ ឬក៏ផែនការទាំងឡាយណាដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសុខមាលភាពពលរដ្ឋក្នុងតំបន់ ដោយអនុវត្តអោយបានជាក់លាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំនុច របស់ប្រមុខរាជរដ្ឋាបាលអាណត្តិ ៧ ដែលដឹកនាំដោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន គ្រប់បណ្តាមជ្ឈដ្ឋាន គេបាននឹងកំពុងសង្កេតមើលឃើញថាៈ ការវិឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សលើគ្រប់វិស័យលម្អលើផ្នែកបរិស្ថានគួរអោយសម្គាល់ ។
ឯកឧត្តម ខូយ រីដា បានប្តេជ្ញាចិត្តថានឹងខិតខំអភិវឌ្ឍន៍អោយមានការរីកចំរើនលើគ្រប់ វិស័យ និងសំរេចបាននូវសមិទ្ធិផលនានាៗ ក្នងខេត្តពោធិ៍សាត់ ដេីម្បីចារទុកជាប្រវត្តិសាស្ត្រនៅក្នុងអាណត្តិរបស់ួឯកឧត្តមអភិបាល នេះជាសម្ដីមាសដែលលោកខូយ រីដា បានសន្យា ៕
ផ្សាយ:ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)