ខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុន ហូលិ ស្ទៀល (ខេមបូឌា) ឯ.ក​ ក្នុងក្រុងព្រះសីហនុ​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ.​

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរ ការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំងស្ថិតនៅសង្កាត់៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ។

ថ្លែងក្នុង​ពិធី​នោះ​ លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលី ស្ទៀល ខេមបូឌា(HUALE STEEL CAMBODIA) បានអោយដឹងថាគោលបំណងរបស់រោងគឺធលិត និងផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់បំផុតជូនដល់អតិថិជនរបស់ ខណៈពេលដែលរោងចក្រប្រើប្រាស់បច្ចេកទេសប្រកបដោយនិរន្តរភាពដែលប្រកាន់ខ្ជាប់នូវតម្រូវការត្រួតពិនិត្យបរិស្ថានខ្ពស់បំផុតនៅទូទាំងពិភពលោក​ លោកជឿជាក់ថាកម្មករដែលពោរពេញដោយជំនាញគឺជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅរបស់រោងចក្រ ហើយយើងនឹងបន្តផ្តល់នូវការ បណ្តុះបណ្តាល និងការវិនិយោគដ៏ ល្អឥតខ្ចោះក្នុងការរីកចម្រើនរបស់ពួកគេ។

លោក​បន្តទៀតថា​ ផ្តើមចេញពីអាជីវកម្មពាណិជ្ជកម្មដែក ការនាំចេញ និងនាំចូលដែកថែបរវាង កម្ពុជា និងចិន បន្ថែមពីលើទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ និងសក្តានុពលភូមិសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនយើងខ្ញុំសម្រេចចិត្តបង្កើត HUALE STEEL នៅក្នុងតំបន់សេដ្ឋកិច្ចបេះដូងនៃប្រទេសតូចមួយនេះ។​នៅពេលអនាគត វានឹងបន្តផលិត ដែកដែលមានគុណភាពខ្ពស់ ជាមួយនឹងពណ៌ចម្រុះជាច្រើន មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកផលិតផលដែលផលិតនៅ ប្រទេសកម្ពុជាយើងនេះនាំចេញទៅកាន់តំបន់អាស៊ាន អូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិក រួមចំណែកដល់ គម្រោងសាងសង់ជាច្រើនទៀត ការបើកសម្ពោធខ្សែរសង្វាក់ ផលិតកម្មនេះ ផ្តល់ឱកាសការងារ ២០០កន្លែងបន្ថែមសំរាប់ ប្រជាជនកម្ពុជា។​ទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានជួបបញ្ហាប្រឈមជាច្រើន ចាប់ពីការជ្រើស រើសទីតាំង និងការវិភាគអង្កេតរហូតដល់ការការបញ្ចប់ការ សាងសង់ ការជ្រើសរើសបុគ្គលិករហូតដល់ការបណ្តុះ បណ្តាល និងការសម្របសម្រួលរាល់ជំហានបង្ហាញពី ការយកចិត្តទុកដាក់ និងការខិតខំរបស់យើង។

ក្នុងឱកាសនេះឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាលខេត្ត បានបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា ពិតជាបាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើក កម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីកចម្រើនទៅមុខជា លំដាប់ ព្រមទាំងបានផ្តល់ ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្តាខេត្ត ផ្សេងៗ ដើម្បីចូល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិត ជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរ ភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។ ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម វិស័យ ឧស្សាហកម្ម វិស័យភស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈ មណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ។ ក្រោមការដឹក នាំរបស់ស ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»និងការ សម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោម វិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ ឆ្នាំ២០២៥។ ហើយគោល ដៅរបស់យើងខ្ញុំគឺ «ភាព ជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»៕​

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ការដាក់ដំណើរការសាកល្បងនៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសី របស់ ក្រុមហ៊ុន ហូលិ ស្ទៀល (ខេមបូឌា) ឯ.ក​ ក្នុងក្រុងព្រះសីហនុ​​នេះគឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យ ឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានជូនពរឱ្យក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA)ទទួលបានជោគជ័យក្នុងមុខ ជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើន ឡើងពី អតិថិជន ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅ ប្រទេសកំពុងរួមសាមគ្គីគ្នាជាធ្លុង មួយក្នុងស្មារតីជាតិនិយម ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងឱ្យ បាននៅគង់ វង្សស្ថិតស្ថេរជាអមតៈដោយមិនអនុញ្ញាតឱ្យជាតិ សាសន៍ណាមួយមករំលោភបំពានបានឡើយ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង