មានវីដេអូ ផលិតកម្ម មហាហង្ស ពិតជាមានខ្នងបង្អែក ដ៏រឹងមាំ មែនឬស? បានធ្វើឲ្យប៉ះពាល់ងយ៉ាងធ្ងន់ធ្ងរទៅលើវប្បធម៌របស់ខ្មែរ
ផ្សាយចេញនៅថ្ងៃទី 28 ខែសីហាឆ្នាំ 2022
បន្ទាប់ពីបានឃើញផលិតកម្មមហាហង្ស បញ្ចេញ កាយវិការ និងលិខិត បំភ្លឺ ផលិតកម្ម មហាហង្ស នៅក្នុងកម្មវិធី ប្រគួត ឈុតតំណាង ជាតិ ធ្វើឡើងនៅថ្ងៃពុធទី 24 ខែសីហាឆ្នាំ 2022 ដែលបានផ្សាយចេញផេក ផ្លូវការ កម្មវិធី (Miss Grend Cambodia) នៅក្នុងសេចក្តីបំភ្លឺ ដោយមាន ចុះ ហត្ថលេខា និងត្រា អគ្គនាយក លោក អិន សុភិន បានបញ្ជាក់យ៉ាងច្បាស់ ពីនិតិវិធី នៃការគ្រប់គ្រង ផ្នែករដ្ឋបាល របស់ ផលិតកម្ម មហាហង្ស ។
ផលិតកម្មមហាហង្ស កំពុងផលិតរឿងទាំងបំពាន ហ៊ានយករូបភាពល្បែងស៊ីសងមានអាប៉ោងនិងរូបភាពបៀរយកមកធ្វើតំណាងដោយភ្ជាប់រូបភាពរូបប្រសាទបូរាណរបស់ខ្មែរ មកធ្វើជាតំណាងខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀង។
ទី១ . ពាក្យថា ព្រះរាជាណាចក្រកម្ពុជាជាតិ សាសនា ព្រះមហាក្សត្រ គឺត្រូវ នៅខាងលើគេ តែ ផលលិតកម្មមហាហង្ស យក LOGO រូបហង្ស របស់ខ្លួន ដាក់ពី លើទៅវិញ តើមានន័យ យ៉ាងដូចម្តេច?
ទី២ លិខិតបំភ្លឺ អត់លេខ និងការចុះ ថ្ងៃកំណត់ហេតុ នៃសេចក្តីបំភ្លឺ មិនសមស្រប ទៅនិងច្បាប់រដ្ឋបាល រួមទាំងការ ប្រថាប់ត្រា នៅមានចំនុច ខ្វះចន្លោះ គឺមានន័យថា គំនិតរបស់អគ្គនាយក វែង ប្រវែង កន្ទុយអណ្តើក .
ទី៣ . ក្រុងបាវិត ស្ថិតនៅខេត្ត ស្វាយរៀង ចំណែក ក្រុង ប៉ោយប៉ែត ស្ថិតនៅខេត្តបន្ទាយមានជ័យ តែ លិខិត បំភ្លឺរបស់ ផលិតកម្ម មហាហង្ស សរសេរថា ក្រុង បាវិត ស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យ
ចំណែក ក្រុង ប៉ោយប៉ែត ស្ថិតនៅខេត្ត ស្វាយរៀង មានន័យថា លោក អិន សុភិន កំពុងមើលងាយ ភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង រាជធានី/ខេត្ត ដែលជាផែនទី នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ។
យោងតាម លិខិតឆ្លើយតប របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានខ្លឹមសារទាំងស្រុង លិខិតឆ្លើយតប ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែងរបស់កម្មវិធី miss grand cambodia នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងទូលំទូលាយនៅកម្មវិធីប្រកួតឈុតតំណាងជាតិដែលផ្សាយចេញពីផេកផ្លូវការរបស់កម្មវិធី miss grand cambodia របស់ផលិតកម្មមហាហង្ស នៅថ្ងៃទី 24 ខែសីហាឆ្នាំ 2022 នៅរាជធានីភ្នំពេញ អ្វីដែលគួរឱ្យកត់សម្គាល់នោះមហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលប់ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានសម្ដែងប្រតិកម្មមិនពេញចិត្តនិងបានរិះគន់យ៉ាងក្តី គគុក លើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលិចលើលិចក្រោមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីរបស់ខ្មែរជាពិសេសកិត្តិយសរបស់ស្ត្រី រដ្ឋបាលខេត្តស្ទឹងត្រែងសូមបដិសេធចំពោះការយប់ឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយពុំបានសុំការអនុញ្ញាត ពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះមិនឆ្លុះបញ្ចាំងពីសំលៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។
ដើម្បីស្ដារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញផលលិតកម្មមហាហង្ដ ត្រូវធ្វើការសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួចធ្វើការកែសម្រួលសារឡើងវិញជាបន្ទាន់ ។
រដ្ឋបាលខេត្តសូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌ក្រសួងវិចិត្រសិល្បៈក្រសួងព័ត៌មានមេត្តាពិនិត្យនិងចាត់វិធានការចំពោះករណីនេះដើម្បីការពារវប្បធម៌ប្រពៃណីដ៏ល្អរបស់ខ្មែរ។
ធ្វើនៅខេត្តស្ទឹងត្រែងថ្ងៃទី 26 ខែសីហាឆ្នាំ 2022 ហត្ថលេខានិងត្រារដ្ឋបាលខេត្តស្ទឹងត្រែង
អង្គភាព អ្នកសារព័ត៌មាន យើង រងចាំ ការឆ្លើយតប ពីសំណាក់ ម្ចាស់ផលិតកម្មមហាហង្ស គ្រប់ពេលម៉ោង ធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕