លោក​ មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី​សន្តិភាព​ អញ្ជើញចូលរួមកិច្ចសន្ទនា​ ស្ដីពី​ សារព័ត៌មានសន្តិភាព វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់​ ACT ( ក ដ ទ).

(ភ្នំពេញ)​: ព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៥ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី​សន្តិភាព​ និងជាចាងហ្វាងការផ្សាយក្នុងអង្គភាពគេហទំព័រសារព័ត៌មាន ASEAN DAILY បានអញ្ជើញចូលរួមកិច្ចសន្ទនាស្ដីពីសារព័ត៌មានសន្តិភាព វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ACT ( ក ដ ទ) វេទិកានោះដឹកនាំដោយ  អ្នកស្រីនាយិកា ស្រី សុធាវី,​   អ្នកគ្រូ ខែម នីតសារ៉ា,​លោកគ្រូ លន់ ឧត្តម និងមានការចូលរួមពីអ្នកសារព័ត៌មាន និង​ចាងហ្វាង​អង្គភាព​សារព័ត៌មាន​ជាច្រេីនរូបទៀត នៅរាជធានីភ្នំពេញ.

គោលបំណងរបស់វេទិកាសាធារណៈ ជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ACT ( ក ដ ទ) គឺផ្តោតទៅលេីចំនុចសំខាន់ៗមួយចំនួនដូចជា:

១.ពង្រឹងការយល់ដឹងស្ដីពីសាព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបែបសន្តិភាព

២.ផ្ដល់ការចូលរួមរបស់បណ្ដាញក្នុងការចែករំលែកជជែកពីបទពិសោធន៍និងបញ្ហាកើតឡើង

៣.ពង្រឹងទំនាក់ទំនងនិងសហការល្អរវាងអ្នកសារព័ត៌មាន

ដោយឡែក​ក្នុង វេទិកា​សាធារណៈ​នេះក៏មានការចូលរួមជជែកវែកពីអ្នកសារព័ត៌មានប្រមាណជា៣០រូបផងដែរដើម្បីធ្វេីការពិភាក្សាចែករំលែក បទពិសោធន៍​ និងបញ្ហាកើតឡើងក្នុងការពង្រឹងទំនាក់ទំនង​ និងសហការល្អរវាងអ្នកសារព័ត៌មាន​គ្នា​ និងគ្នា.

ជាចុងក្រោយលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងការផ្សាយក្នុងអង្គភាពគេហទំព័រសារព័ត៌មាន ASEAN DAILY ក៏បានថ្លែងអំណអរគុណដល់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT (ក ដ ទ ) ដែលបានបើកវគ្គជួបជុំជាមួយអ្នកសារព័ត៌មានទូទៅផងដែរ.

 

ផ្សាយ​:ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ២០២៥​

ព័ត៌មានដែលជាប់ទាក់ទង