ប្រមុខការពារជាតិ​ ឆ្លើយតបទៅអ្នកនាំភ្លើងមួយក្រុម ក្រោយលើកឡើងថា ក្រសួងការពារជាតិបានផ្សាយថាសភាព ការណ៍មានភាពស្ងប់ស្ងាត់ តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិច ជាមួយទាហានថៃ…… «មិនដឹងត្រូវជឿខាងណា?​

(ភ្នំពេញ)​:ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានធ្វើការឆ្លើយតបទៅនឹង អ្នកនាំភ្លើងមួយក្រុម ដែល បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយ ជ្រុងមកបំភាន់ខ្លឹមសាររួម ដែលថា «ក្រសួងការពារជាតិបាន ផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន. តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿង ពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិន ដឹងត្រូវជឿខាងណា?»

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើក ឡើងថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយ តាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេល ល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាម បណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រម ទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។

តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:០០យប់ ដល់ ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់។ ជាក់ស្តែងការប៉ះ ទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្ត បន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើង ចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារ ជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង។

តាមរយៈបណ្តាញសង្គមខាងលើ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានចោទសួរថា តើក្រសួងការពារជាតិលាក់ ព័ត៌មានត្រង់ណា។

ឯកឧត្តម បានបន្តថា «បើសិនថតរូបភាព និងវិឌីអូកន្លែងកើត ហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយ ជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូន ប្រជាជនដែលកំពុងតរាំលើទីតាំងដីរបស់ខ្លួន»។

ថ្នាក់ដឹកនាំក្រសួងខាងលើ បានគូសបញ្ជាក់ថា «តាំងពី ថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជា បាន រក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បី អនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់ អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិន ប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺ យើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព។

សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅ ទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២ (ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ច ប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខ​នេះទៀត»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានសង្កត់ធ្ងន់ថា «ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃ ព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួន ជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅ ប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕ »

 

ផ្សាយ​:ថ្ងៃទី​២៦ ខែសីហា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង