ជនរងគ្រោះ ស្នើសុំ ដល់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី សូមមេត្តាជួយ អន្តរាគមន៍ ប្រាក់គោលនយោបាយ នៅខណ្ឌ ដង្កោ វគ្គ៣
ផ្សាយចេញនៅថ្ងៃទី ១៣ខែមីនាឆ្នាំ២០២២
យោង ៖ ពាក្យប្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ និងស្មារតីអង្គ ប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២២
នេះជាឯកសារ មួយផ្នែក ដែលអង្គភាព អ្នកសារព័ត៌មានយើង ទទួលបាន ពីលោកពូ សាង ង៉ែតមុនពេលគាត់ស្លាប់
ផ្ទៃដី ចំនួន១៩០ហិកតា នៅចំណុចជាដីបម្រុងទុក អភិវឌ្ឍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការវាស់វែង និងត្រូវកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅ ខណ្ឌ មានជ័យ និងខណ្ឌ ដង្កោ រាជធានីភ្នំពេញ ចំពោះករណីនេះ គណៈកម្មការបានបញ្ជូន ទៅ ឯកឧត្តម អភិបាល តាមរយៈ លិខិតលេខ:០៩០ រស.គ១ចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩ ដើម្បីសុំជួយដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់ថានៅពុំទាន់បានទទួលនៅឡើយ
យោងតាមឯកសារ របស់ រដ្ឋសភា លេខ:០៩០រស.គ១និង លេខ:០៥៥រស.គ១ ចុះថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ និងហេត្ថលេខានិងត្រា ប្រធាន រដ្ឋសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន
យោងភ្ជាប់ឯកសារ ខុទ្ធការល័យ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ:៨៥៦ ខន/០២១ ដីការបញ្ជូន គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (ប្រភព សំណើ ) លិខិតចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ របស់ឈ្មោះ សាង ង៉ែត ភេទប្រុស មានទីលំនៅផ្ទះលេខ ៣៨៦ ផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សំណើសុំមេត្តាជួយអន្តរាគមន៍ ដោះស្រាយប្រាក់គោល នយោបាយឡើងវិញចំពោះដីគាត់ចំនួន ០៥ កន្លែង ដែល មានទំហំសរុប ៣០៨៣៦,៨៧ម២ មានទីតាំងស្ថិតនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមឯកឧត្តម ទទួលនូវការគោរព រាប់អាន ដ៏ជ្រាលជ្រៅពីខ្ញុំ រាជធានីភ្នំពេញ ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ ហេត្ថលេខានិងត្រា នាយកខុទ្ទកាល័យ ហូ សីទ្ធី
ក្រុមការងារអ្នកសារព័ត៌មាន ASEAN DAILY និងអង្គភាពដែលបានផ្សព្វផ្សាយ ទាំងអស់ ទទួលនៃការស្នើសុំ និងបំពេញ កាតព្វកិច្ច មុនពេលលោកពូ សាង ង៉ែត ស្លាប់ និង បន្ត ស្នើសុំ ពីសំណាក់កូនរបស់លោកពូ មកដល់អង្គភាពអ្នកសារព័ត៌មានយើង សូម សំណូមពរ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី ភ្នំពេញ សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ
ក្រុមគ្រួសារ ជនរងគ្រោះ ស្នើសុំដល់ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមមេត្តាជួយអន្តរាគមន៍ ចំពោះប្រាក់គោលនយោបាយ ជូនពួកគាត់ដោយក្តីអនុគ្រោះ
យោងតាមឯកសារ ទាក់ទិន និង អង្គភាពប្រឆាំងអំពើ ពុករលួយ និង ឯកសាររបស់
ខុទ្ធកាល័យ សម្តេច តេជោ រួមទាំងឯកសារ របស់រដ្ឋសភា បានបញ្ជាក់យ៉ាងច្បាស់ថា ឯកសាររបស់លោកពូ សាង ង៉ែត មានដីពិតប្រាកដ នៅចំណុចទីតាំងខាងលើ ការដោះស្រាយ គោលនយោបាយ តាមគម្រោង របស់ប្រមុខ ថ្នាក់ដឹកនាំ នៃគម្រោង អភិវឌ្ឍ គ្រួសារ ជនរងគ្រោះ កំពុង រងភាពអយុត្តិធម៌ ចំណែកស្ថាប័នពាក់ព័ន្ធ ហាក់បីដូចជា នៅតែមានសភាព ស្ងៀមស្ងាត់ យោងតាមវីដេអូភ្ជាប់…..
គ្រួសារជនរងគ្រោះ នៅតែទទួចស្នើសុំ ដល់ សម្តេច បិតា សន្តិភាព សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណី ដោះស្រាយប្រាក់គោលនយោបាយ ដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មាន ASEAN DAILY រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូម អរគុណ៕ ដោយ មច្ចុរាជ