នៅតែដំណើរបើកលេង ជាធម្មតានៅសង្កាត់ ស្រះចក តើឯកឧត្តម ឃួង ស្រេង មានចំណាត់ការដែលឬទេ? វគ្ក២

 

ផ្សាយចេញនៅថ្ងៃទី១៨ខែ កុម្ភ:ឆ្នាំ២០២២

ភ្នំពេញ)៖ នៅតាមផ្លូវ(70)ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបែកធ្លាយ ល្បែងប្រជាប្រិយ សម័យទំនើប ឆ្នាំ២០២២ រីកសាយ ដូចផ្សិត ត្បិតអាជ្ញាធរ កំពុងដេកលុងលក់អស់ហើយមើលទៅ បានជាទុកបណ្តោយអោយក្រុមញៀនល្បែងសុីសងទាំងនោះ បើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។

 

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងលោក ទៀងចន័្ចសារ អធិការនគរបាលខណ្ឌដូនពេញ មានសមត្ថភាពក្នុងការចុះបង្ក្រាប បនល្បែងស៊ីសងខាងលើ នោះដែលឬទេ? អង្គភាពអ្នកសារព័ត៌មានជាច្រើន បានចុះផ្សព្វផ្សាយ តាំងពីថ្ងៃ១៥ ខែកុម្ភៈឆ្នាំ២០២២ តែនៅតែមិនទាន់ឃើញមានការចុះបង្កាប

 

ប្រជាពលរដ្ឋ និងអង្គការសង្គម ស៉ីវិល កំពុងរងចាំមើលថាតើឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្លាប់កើន រំលឹក ក្នុងករណី ការចុះបង្ក្រាប ទីតាំងអ្មកញៀនល្បែង គ្រប់ប្រភេទ ទាំង១៤ខណ្ឌ ដើម្បីរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ តាមបទបញ្ជា 006 របស់អគ្គស្នងការ នគរបាល ជាតិនៃក្រសួងមហាផ្ទៃ មានវិធានការ យ៉ាងណាវិញចំពោះ ទីតាំងក្រុមញៀនល្បែង

 

ពលរដ្ឋនិងមហាជនសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។

 

ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ admin

 

ព័ត៌មានដែលជាប់ទាក់ទង